ចម្រៀង                 រមណីយដ្ឋានខេត្តពោធិ៍សាត់        លំនាំបទលោកតាប្រកែក

ចង្វាក់រាំវង់ ឆ្លើយឆ្លង

ពោធិសាត់ ជាស្រុកកំណើតរបស់ខ្ញុំ

Read More…

I.        ប. ទិវាវប្បធម៌ ថ្ងៃល្អមែនណាពិសី ថ្ងៃដ៏មានអត្ថន័យ លកលៃច្រៀងរាំកម្សាន្ត

ស. យើងច្រៀងរៀបរាប់ ឲ្យសព្វទីរមណីយដ្ឋាន ប. នៅឯណាកល្យាណ

ស. ប្រុសប្រាណនៅខេត្តពោធិ៍សាត់។

II.        ស. យើងចរចាកចេញ ភ្នំពេញផ្លូវជាតិលេខប្រាំ ប. អូ៎! រូបបងនៅចាំ យានយន្តជាច្រើនឆ្លងកាត់ កាត់កំពង់ឆ្នាំង រួចហើយទើបដល់ពោធិ៍សាត់ ស. តែពួកយើងប្រយ័ត្ន ដល់ខេត្តហួសកំពង់ហ្លួង។

III.        ស. ចូលលេងងូតទឹក វរមិត្រត្រជាក់ពេកក្រៃ ប. តើមែនឬអី? ចរណៃជ្រាបដល់បេះដូង ស.អ្នកតាឃ្លាំងមឿង ទៅដល់យើងចុះបួងសួង ប. ពិតមែនហើយអូន អ្នកតាឫទ្ធាខ្លាំងក្លា។

IV.        ប. ទឹកធ្លាក់ច្រកល្អៀង នាងអើយសែនស្អាតកន្លង ស. មានប្រាំពីរជាន់ផង ទៅលេងជួបជុំគ្រួសារ ស. រីភ្នំបាឃ្លះ ក្បែរផ្ទះស្រស់ស្រីហើយណា ប. លេងហើយនាំរៀមរ៉ា ចូលផ្ទះជួបបងប្អូនញាតិ។

……………………………………………….ភ្លេង……………………………………………………

  1. ប. ទៅភ្នំក្រវាញ ល្បីល្បាញសែនល្អប្រណីត ស. ធម្មជាតិពិសិដ្ឋ ទឹកធ្លាក់សំបូរព្រោងព្រាត មានភ្នំបាក់ត្រា ទឹកធ្លាក់ល្បាក់កំរោញទៀត ទៅកំពែងហើយឆ្លៀត ទៅលេងនៅភ្នំដាក់ព្រះ។

V.        ប. ប្រាសាទបុរាណ ព្រះធាតុមានច្រើនណាពៅ ស.មើលហើយអូននាំផ្លូវ ឆ្លងទៅកោះសំពៅមាស ស. ដំណាក់អំពិល រួចវិលទៅលេងកោះថាស ប.ខេត្តពោធិ៍សាត់ល្អណាស់ ទឹកដីចម្លាក់ថ្មកែវ។ ខេត្តពោធិ៍សាត់ល្អណាស់ ទឹកដីចម្លាក់ថ្មកែវ។

 

Advertisements

Posted on June 13, 2012, in Uncategorized. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: